កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​ថ្វាយជូន ព្រះ​ក​រុណា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទ​សម្តេច​ ព្រះ​បរ​ម​នាថ​ នរោត្ដម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ ស្ដេចយាងសួរសុខទុក្ខ​ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជានុរាស្រ្ដ​ របស់​ព្រះអង្គ​ ​ក្នុង​ឃុំ​ប្រាំបី​មុម​ ស្រុក​ថ្ពង​ ខេត្ដកំពង់ស្ពឺ​

លោកឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​  អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ ការពារ​ សន្តិសុខ​ ព្រះ​ក​រុណា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទ​សម្តេច​ ព្រះ​បរ​ម​នាថ​ នរោត្ដម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ ស្ដេចយាងសួរសុខទុក្ខ​ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជានុរាស្រ្ដ​ របស់​ព្រះអង្គ​ ​ក្នុង​ឃុំ​ប្រាំបី​មុម​ ស្រុក​ថ្ពង​ ខេត្ដកំពង់ស្ពឺ​ នាថៃ្ងទី​ ២៤​ មករា​ ២០២៤​ ខាងមុខ​នេះ​ ។ 

ចូលរួម​ពីសំណាក់​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ ស្នងការរង​ លោក​ លោកស្រី​ នាយ​ នាយរង​ ការិយាល័យ​ លោកអធិការ​ នគរបាល​ក្រុង​ និងស្រុក​ ព្រមទាំងនាយ​ នាយរងនគរបាល​ សរុប​ប្រមាណ​ ៦២នាក់​ ។

បន្ទាប់​ពីអានផែនការការពារដោយលោកវរសេនីយ៍ទោ​ ទុ​ន​ ពិសី​ នាយរង​ការិយាល័យ​ រួចមកអស់លោក​ លោកស្រី​

ជាសមាជិក​អង្គប្រជុំ​បានចូលរួម​យោបល់​និងពិនិត្យ​លេីប​ញ្ហាប្រឈមមួយចំនួនព្រមទាំងពង្រឹងលេីកិច្ចការពារ​ព្រះរាជ​សុវត្ថិភាព​ជូនដំណេីរស្ដេចយាង​ នៅថៃ្ងទី​២៤​ ខែមករា​ ឆ្នាំ​២​០២៤ខាងមុខ​នេះ​ប្របកដោយសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រ​សេីរ​ថ្វាយ.,,

មតិបូកសរុប​ប្រធាន​អង្គប្រជុំ​ បានសង្កត់ធ្ងន់លេីកិច្ចការសន្ដិ​សុខថ្វាយព្រះករុណា​ ជីវិត​លើ​ត្បូង​ និងរក្សាបានសណ្ដាប់ធ្នាប់នៃព្រះរាជសកម្មភាពយាងទាំងទៅមកនិងការចុះជួប​ប្រជានុរាស្ត្រ​ដែលអញ្ជើញ​ចូលរួម​និងតាមបណ្ដា​ខ្នងផ្ទះ​ ពិសេ​ស​តាមបណ្ដាផ្លូវតំបន់ដែលស្ដេចយាងឆ្លងកាត់​ ផ្សព្វផ្សាយ​ដល់បងប្អូន​ពលរដ្ឋ​ ដេីម្បី​ជូ​នជ្រាបចូលរួមអបអរសារទរ​ដំណេីរស្ដេច​យាង​ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *