លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ព្រះករុណាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជានុរាស្រ្ដ របស់ព្រះអង្គ ក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ នាថៃ្ងទី ២៤ មករា ២០២៤ ខាងមុខនេះ ។
ចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរង ការិយាល័យ លោកអធិការ នគរបាលក្រុង និងស្រុក ព្រមទាំងនាយ នាយរងនគរបាល សរុបប្រមាណ ៦២នាក់ ។
បន្ទាប់ពីអានផែនការការពារដោយលោកវរសេនីយ៍ទោ ទុន ពិសី នាយរងការិយាល័យ រួចមកអស់លោក លោកស្រី
ជាសមាជិកអង្គប្រជុំបានចូលរួមយោបល់និងពិនិត្យលេីបញ្ហាប្រឈមមួយចំនួនព្រមទាំងពង្រឹងលេីកិច្ចការពារព្រះរាជសុវត្ថិភាពជូនដំណេីរស្ដេចយាង នៅថៃ្ងទី២៤ ខែមករា ឆ្នាំ២០២៤ខាងមុខនេះប្របកដោយសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសេីរថ្វាយ.,,
មតិបូកសរុបប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់លេីកិច្ចការសន្ដិសុខថ្វាយព្រះករុណា ជីវិតលើត្បូង និងរក្សាបានសណ្ដាប់ធ្នាប់នៃព្រះរាជសកម្មភាពយាងទាំងទៅមកនិងការចុះជួបប្រជានុរាស្ត្រដែលអញ្ជើញចូលរួមនិងតាមបណ្ដាខ្នងផ្ទះ ពិសេសតាមបណ្ដាផ្លូវតំបន់ដែលស្ដេចយាងឆ្លងកាត់ ផ្សព្វផ្សាយដល់បងប្អូនពលរដ្ឋ ដេីម្បីជូនជ្រាបចូលរួមអបអរសារទរដំណេីរស្ដេចយាង ៕