រសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី២៧ របស់ក្រុមការងារបច្ចេកទេស
ដោយធ្វើការពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
(១)-ការពិភាក្សាអំពីទ្រឹស្តីស្តីពីសិទ្ធិទាមទារលែងលះ
(២)-ការពិភាក្សាអំពី Course Outline និងកម្រងសំនួរសម្រាប់សម្ភាសន៍សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា។