ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៧ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

រសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ  ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងយុត្តិធម៌, ឯកឧត្តម  កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី២៧ របស់ក្រុមការងារបច្ចេកទេស 

ដោយធ្វើការពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖

(១)-ការពិភាក្សាអំពីទ្រឹស្តីស្តីពីសិទ្ធិទាមទារលែងលះ

(២)-ការពិភាក្សាអំពី Course Outline និងកម្រងសំនួរសម្រាប់សម្ភាសន៍សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា។

Leave a Reply

Your email address will not be published. Required fields are marked *