កម្លាំងនគរបាលខេត្តព្រៃវែង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ រវាងក្រុម ស.ស.យ.ក ខេត្តព្រៃវែង និងក្រុម ផ្ការីកគ្រប់រដូវ

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង សហការពួតដៃគ្នាចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់រវាងក្រុម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង (ស.ស.យ.ក ខេត្តព្រៃវែង) ជាមួយក្រុម ផ្ការីកគ្រប់រដូវ (របស់នាយពាក់មី) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរកជំនួយមូលនិធិជួយដល់មណ្ឌលកុមារកំព្រាក្នុងខេត្តព្រៃវែងផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *