ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង សហការពួតដៃគ្នាចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់រវាងក្រុម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង (ស.ស.យ.ក ខេត្តព្រៃវែង) ជាមួយក្រុម ផ្ការីកគ្រប់រដូវ (របស់នាយពាក់មី) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរកជំនួយមូលនិធិជួយដល់មណ្ឌលកុមារកំព្រាក្នុងខេត្តព្រៃវែងផងដែរ ៕