ខេត្តព្រះសីហនុ ៖ ដោយមានការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ(ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣នាក់ ជនជាតិចិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី នៅចំណុចជិតភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យរួមមាន ៖
១.ឈ្មោះ RAO XUE ZHONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ
២.ឈ្មោះ TANG HOU EN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ
៣.ឈ្មោះ JIA CHUN LI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ
វត្តតាងចាប់យករួមមាន ៖
១. ម្សៅម៉ត់ពណ៌ស សរុបរួមសារធាតុញៀន ទម្ងន់ ៤៨១,២៨ ក្រាម
២. ល្បាយពណ៌ត្នោត សរុបរួមសារធាតុញៀន ទម្ងន់ ២៦,៣៥ ក្រាម
៣. ល្បាយពណ៌ក្រហម សរុបរួមសារធាតុញៀន ទម្ងន់ ១១៦0,៧៧ ក្រាម។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខត្តព្រះសីហនុ ចាត់ការតាមនីតិវិធី៕