កម្លាំងជំនាញ​មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិន​៣នាក់  ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន !

ខេត្តព្រះសីហនុ ៖ ដោយមានការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញ​ការិយាល័យ(ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ​ចំនួន០៣នាក់ ជនជាតិចិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២៣ វេលាម៉ោង១៧និង៣០នាទី នៅចំណុចជិតភូមិ៤  សង្កាត់លេខ៤  ក្រុង/ខេត្តព្រះសីហនុ។

តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យរួមមាន ៖
១.ឈ្មោះ  RAO XUE ZHONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន  មុខរបរ  មិនពិតប្រាកដ
២.ឈ្មោះ TANG HOU EN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន  មុខរបរ  មិនពិតប្រាកដ
៣.ឈ្មោះ  JIA CHUN LI ភេទប្រុស  អាយុ៣៦ឆ្នាំ  ជនជាតិចិន  មុខរបរ  មិនពិតប្រាកដ

វត្តតាងចាប់យករួមមាន ៖
១. ម្សៅម៉ត់ពណ៌ស សរុបរួមសារធាតុញៀន ទម្ងន់ ៤៨១,២៨ ក្រាម
២. ល្បាយពណ៌ត្នោត សរុបរួមសារធាតុញៀន ទម្ងន់ ២៦,៣៥ ក្រាម
៣. ល្បាយពណ៌ក្រហម សរុបរួមសារធាតុញៀន ទម្ងន់ ១១៦0,៧៧ ក្រាម។

​បច្ចុប្បន្ន​ ជនសង្ស័យទាំង៣នាក់ ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខ​ត្ត​ព្រះ​សីហ​នុ​ ចាត់ការ​តាម​នីតិវិធី​៕

 

Leave a Reply

Your email address will not be published. Required fields are marked *