ឯកឧត្តម ឃួង ស្រេង សូមអោយមន្ត្រីបក្សប្រជាជនសាងអំពើល្អគ្រប់ពេល ដើម្បីទាញយកបេះដូងពលរដ្ឋ អោយស្រលាញ់និងអាណិត បោះឆ្នោតជូនគណបក្សប្រជាជន !

ភ្នំពេញ៖ ឯកឧត្តម ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានសូមអោយមន្ត្រីគណបក្សប្រជាជនកម្ពុជា សាងអំពើល្អអោយបានគ្រប់ពេលវេលា ដើម្បីទាញយកបេះដូងប្រជាពលរដ្ឋ អោយពួកគាត់មានទំនុកចិត្ត  អាណិតនិងស្រលាញ់យើងរហូតឈានដល់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង បន្តដឹកនាំប្រទេសជាតិបន្តទៀត។

ការស្នើសុំរបស់ ឯកឧត្តមឃួង ស្រេង បែបនេះ បានឡើង ក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយសមាជិកគណបក្ស ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខណ្ឌពោធិសែនជ័យ ចំនួន ៥៣២នាក់ នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍លាភមង្គល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ឯកឧត្តម ឃួង ស្រេង  បានមានប្រសាសន៍ថា៖ ក្នុងនាម
មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា យើងត្រូវបំរើប្រជាពលរដ្ឋ អោយបានគ្រប់ពេលវេលា មិនមែនធ្វើឡើងតែពេលបោះឆ្នោតនោះទេ គឺត្រូវបំរើពួកគាត់៥ឆ្នាំពេញ និងសូមអោយរក្សាអំពើល្អនេះ រហូតតទៅ ដើម្បីទាញយកបេះដូងពួកគាត់អោយគោរព អាណិត ស្រលាញ់ និងជឿទុកចិត្ត មកលើមន្ត្រី
គណបក្សប្រជាជនកម្ពុជារបស់យើង។ ក្នុងនាមសមាជិកបក្សប្រជាជនកម្ពុជា សូមបងប្អូនជួយផ្សព្វផ្សាយពីការពិត នូវស្នាដៃរបស់គណបក្សយើងអោយគេបានដឹង ដើម្បីវាយបក ចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួន។
ឯកឧត្តម បន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិត ប្រជាពលរដ្ឋ នៅទូទាំងប្រទេសចេញពីរបបប៉ុលពតនៅថ្ងៃទី០៧មករាឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុជីវិត
ប្រជាពលរដ្ឋទូទាំងប្រទេស ចេញពីជំងឺកូវីដ-១៩ និងបានបើកឲ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ។
ឯកឧត្តម បន្ថែមទៀតថា ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនរុងរឿងបាន។ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ អោយបានគង់វង់ និងសូមអោយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត។
ឯកឧត្តមបានជម្រុញអោយអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោហ៊ុនសែនឲ្យបានលឿន ពិសេសនៅតាមផ្ទះជួល កម្មករកាត់ដេរជាដើម៕

 

Leave a Reply

Your email address will not be published. Required fields are marked *