ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត២២នាក់ត្រូវបានតែងតាំងថ្មី

ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តចំនួន២២នាក់ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងថ្មី។ បើតាមអនុក្រឹត្យដែលមានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា «ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការចំនួន ២២រូប ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»។

បើតាមអនុក្រឹត្យចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តទាំង២២នាក់ ដែលត្រូវបានតែងតាំងថ្មីនេះរួមមាន៖ លោក សាល់ ស៊ីថារិទ្ធី ត្រូវបានតែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំ, លោក ឡាយ សុមេធី ត្រូវបានតែងតាំង ជាប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តក្រចេះ, លោក អ៊ូ ឆៃ តែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តពោធិ៍សាត់, និងលោក លី មុនីនាថ តែងតាំងជាប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តព្រៃវែង

ចំណែក លោក អ៊ុក ភារុណ ត្រូវបានតែងតាំងជាប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តកំពត និងលោក យស់ សុធា តែងតាំងជាប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ, លោក ទូច វុទ្ធី តែងតាំងជាប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តកោះកុង, លោក អៀង ប៊ុនហាក់ តែងតាំងជាប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល, លោក ស្រី សារឿន តែងតាំងជាប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ និងលោក សេក ច័ន្ទបុណ្ណ តែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបាត់ដំបង។

ដោយឡែក លោក ជីវ ថាវី ត្រូវបានតែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តមណ្ឌលគិរី, លោកស្រី នូវ មុំ តែងតាំងជាប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តរតនគីរី, លោក ហេង ប្រាណ តែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប និងលោកស្រី នេត ច័ន្ធវរិន្ទ តែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រែង, លោកស្រី កើត ស៊ីធាម តែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន, លោក សុខ សីហា តែងតាំង ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប និងលោក ឡុង វុឌ្ឍី តែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តត្បូងឃ្មុំ។

រីឯ លោកស្រី ហ៊ន សុភាព ត្រូវបានតែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តឧត្តរមានជ័យ, លោក ហួត ធួន តែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ស្ពឺ, លោក លាវ ជួន ត្រូវបានប្រគល់ភារកិច្ចឱ្យបំពេញមុខងារជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះវិហារ, លោកស្រី ឡុញ ពិសា ត្រូវបានប្រគលភារកិច្ចឱ្យបំពេញមុខងារជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំង និងលោក ផេង វ៉ា ត្រូវបានប្រគល់ភារកិច្ចឱ្យបំពេញមុខងារជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ចាម៕

 

Leave a Reply

Your email address will not be published. Required fields are marked *