ពីថ្ងៃ២៨ដល់ថ្ងៃ៣០សីហានៅតាមខេត្តនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្រ្តាក់

ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តាខេត្តនិងរាជធានីភ្នំពេញអាចនឹង​មា​ន​ភ្លៀង​ធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដីពី៤០ទៅ៥០ភាគរយ។ ការនេះ​ត្រូវ​បាន​ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ព្យុះទី១០ឈ្មោះ សានសាន (Shanshan) នៅបន្តមានឥទ្ធិ​ពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូង​សមុ​ទ្រ​​​ថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេសកម្ពុជា។

បើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែសីហា ក្រសួងធន​ធាន​ទឹក បានឱ្យដឹងថា នៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្រប់​ដណ្តប់លើផ្ទៃដី៥០ភាគរយ។ តំបន់ខ្ពង់រាប មានតំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀង​ធ្លាក់​ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្រប់​ដណ្តប់លើផ្ទៃដី៤០ភាគរយ។ តំបន់មាត់សមុទ្រ មានតំបន់​ជួរ​ភ្នំ​បូក​គោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្រប់​ដណ្តប់លើផ្ទៃដី៤៥ភាគរយ ខណៈ​រលក​សមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៧៥ម៉ែត្រ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *