ភ្លៀងនឹងបន្តធ្លាក់ជាមួយខ្យល់កន្រ្តាក់នៅតាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា

«ខ្យល់មូសុងនិរតីថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាល​នៃ​អាង​​ទន្លេមេគង្គ និងលើកម្ពុជា»។ ស្ថានភាពបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅតាមបណ្តារាជធានី-ខេត្តទាំង១៥រ​បស់​ប្រទេស​កម្ពុ​ជា ដោយគ្របដណ្តប់លើផ្ទៃដីពី៥ទៅ១០ភាគរយ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

បើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែសីហា ក្រសួងធន​ធាន​​ទឹក បានបញ្ជាក់ថា នៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅតាមតំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ដោយគ្របដណ្តប់លើផ្ទៃដី៥ភាគរយ។

តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅតាមតំបន់ជួរភ្នំបូកគោ ដោយ គ្រប​ដណ្តប់​លើផ្ទៃដី១០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *