ភ្នំពេញនិងខេត្តផ្សេងទៀតអាចបន្តមានភ្លៀងធ្លាក់ជាមួយខ្យល់កន្រ្តាក់ដល់ថ្ងៃ៦សីហា

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្រប់​ដណ្តប់​​​​លើផ្ទៃដីពី១៥ទៅ២៥ភាគរយនៅស្ទើគ្រប់រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ ការដែលអាចនាំឱ្យមានភ្លៀងធ្លាក់ ដោយសម្ពាធទាបគ្របដណ្ដប់​លើ​​ស​មុទ្រចិនខាងត្បូង ឈូងសមុទ្រថៃភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើកម្ពុជា។

បើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី០៤ ខែសីហា ក្រសួង​ធន​ធាន​ទឹក បានបញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍​សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងភ្នំពេញ អាចនឹងមាន​ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្រប់ដណ្តប់លើផ្ទៃដី២៥ភាគរយ។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់​លើ​ផ្ទៃដី១៥ភាគរយ។ តំបន់មាត់សមុទ្រ មានខេត្តកោះគុង ព្រះសីហនុ កំពត និងតំបន់ជួរភ្នំបូកគោ អាច​មានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្រប់ដណ្តប់លើផ្ទៃ២០ភាគរយ ខណៈរលក​សមុទ្រ​មាន​កម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *