តាកែវ៖ ដោយមានបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូង សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានចុះល្បាតតាមគោលដៅសំខាន់ៗ លុះមកដល់ចំនុចលើដងផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់សាកសួរជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឌាង លីម ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងប្រិយ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាជា សារធាតុញៀនចំនួន ០១កញ្ចប់តូច ទូរស័ព្ទម៉០១គ្រឿង ដាវ ០១ដើម ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួមនឹងវត្ថុតាង ទៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕