នគរបាលខេត្តព្រៃវែង បានខិតខំពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តព្រៃវែង៖ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះធ្វើនិងនាំយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ប្រភេទ (ក២) និង (ក៤) ដែលធ្វើរួចរាល់ទៅប្រគល់ជូនមន្ត្រីប៉ុស្តិ៍រដ្ឋបាល និងនាំយកទៅជូនដល់ខ្នងផ្ទះផងដែរ ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋាន ដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ក្រែងលោមានហេតុការណ៍ ឬបទល្មើសផ្សេងៗកើតឡើង ។  

ក្នុងនោះផងដែរ ដើម្បីឆ្លើយតបរាល់សំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានចុះអនុវត្តការងារនគរបាល និងសហគមន៍ សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ពលរដ្ឋដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ៕

Leave a Reply

Your email address will not be published. Required fields are marked *