ការងារប្រចាំថ្ងៃរបស់នគរបាលការពារព្រំដែន ៦០៧ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ បន្តចុះល្បាតរក្សាការពារសន្តិសុខ និងទប់ស្កាត់បទល្មើសនានា ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ភូមិសាស្ត្រខេត្តព្រៃវែង ជាប្រចាំទាំងយប់ទាំងថ្ងៃ ។

គួរបញ្ជាក់ថា ប្រតិបត្តិការចុះល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននេះ កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ អនុវត្តជារៀងរាល់ថ្ងៃ ហើយស្ថានភាពតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងថ្ងៃនេះ មានសភាពការស្ងប់ស្ងាត់ និងសន្តិសុខល្អ គ្មានករណី ឬសភាពការណ៍អ្វីគួរឱ្យកត់សម្គាល់ឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *