ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ១៤រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង បានបន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន និង ច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្ដាសាលារៀន វត្តអារាម និងដល់ខ្នងផ្ទះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាប្រចាំ ។
ជាមួយគ្នានោះ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមដងផ្លូវសំខាន់ៗ ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ៕