ហាណូយ ÷ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំរដ្ឋាភិបាលវៀតណាមចូលរួម ធ្វើជាធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការចំនួន៣ រួមមានដូចខាងក្រោម
១- អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម
២- អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម
៣- អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម ។
រដ្ឋធានីហាណូយ ប្រទេសវៀតណាម ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣