ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ ស.ស.យ.ក. បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រីចំនួន ៧៧រូប នៅអគារ The Kampus

នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ ស.ស.យ.ក. បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រីចំនួន ៧៧រូប នៅអគារ The Kampus។ ក្នុងពិធីនារសៀលនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូបទៀត។

ក្នុងបរិយាកាសដ៏មានអត្ថន័យ និងមានសារៈសំខាន់នេះ ឯកឧត្តម គួច វែងស្រ៊ុន បានប្ដេជ្ញាចិត្តក្នុងការចូលរួមបន្តស្មារតីលើកកម្ពស់សមត្ថភាពយុវជន និងអនុវត្តការងារស្របតាមស្មារតី និងគោលការណ៍របស់ ស.ស.យ.ក.ដើម្បីជាសក្ខីភាព និងឆ្លើយតបទៅនឹងសេចក្ដីទុកចិត្តពីសំណាក់ ឯកឧត្តមប្រធាន និងឯកឧត្តមវង្សី វិស្សុត ចំពោះការផ្ដល់ឱកាសឱ្យឯកឧត្តម ក្នុងការចូលរួមដឹកនាំ និងចូលរួមគាំទ្របុព្វហេតុជាតិ និងមាតុភូមិជាមួយក្រុមគ្រួសារ ស.ស.យ.ក.។

Leave a Reply

Your email address will not be published. Required fields are marked *