គ្រូពេទ្យ នឹងគ្រូបង្រៀន ជាប់កិច្ចសន្យា ៣២នាក់ នៅក្រុងរុនតាឯក ត្រូវបានសម្តចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌរដ្ឋ

សៀមរាប ៖ ថ្លែងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជាង ៣ពាន់នាក់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តលជូនក្របខណ្ឌដល់មន្ត្រីជាប់កិច្ចសន្យានៅមណ្ឌល សុខភាពរុនតាឯក, សាលាសារុនតាឯក និងសាលាបឋមសិក្សាជលាធំសរុបចំនួន៣២នាក់ និងផ្តល់អគារសិក្សា ព្រមទាំងផ្តល់កុំព្យូទ័រ ៥គ្រឿង ព្រីនធើ ៥គ្រឿង និងម៉ាស៊ីនថតចម្លង ២គ្រឿង ក្នុងមួយទីតាំងផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឥលូវបុគ្គលិកបណ្តែត ៨រូប ដែលបម្រើការងារនៅមណ្ឌលសុខភាពរុនតាឯក ប្រគល់ក្របខណ្ឌឱ្យតែម្តង តែសុំពេលបានក្របខណ្ឌកុំផ្លាស់ចេញ គឺនៅជួយអ្នករុនតាឯកឱ្យបានយូរ ។ ហើយអគ្គិសនីកម្ពុជា ត្រូវតជូនភ្លើងជូនមណ្ឌល សុខភាពរុនតាឯក ដោយមិនមានការគិតថ្លៃតែម្តង»។

ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យតម្លើងមណ្ឌលសុខភាពរុនតាឯក ទៅជាមន្ទីរពេទ្យបង្អែកកម្រិតមួយតែម្តង នឹងអាចស្នើសុំបុគ្គលិកបន្ថែមទៀត ដើម្បីរៀបចំជូនដល់ប្រជាពលរដ្ឋនៅរុនតាឯកនេះតែម្តង។

ជាមួយគ្នានោះដែរក្រោយឃើញកំណើនសិស្សសាលារុនតាឯកកាន់តែកើនឡើង សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឥលូវជូនអគា១ខ្នង ២ជាន់ ១២បន្ទប់ថែមទៀតជូនទៅសាលារុនតាឯក ក្រុងថ្មី នេះមិនខ្វះប្រជាពលរដ្ឋនោះទេ ហើយយើងលែងភ័យហើយ បើកាលនៅក្នុងតំបន់ចាស់ អត់កម្មសិទ្ធ អត់កន្លែង ហើយតែប្រជាពលរដ្ឋរីក អង្គការ UNESCO បញ្ជូនសារមកហើយថាខុសបច្ចេក ហើយបើនៅនេះកើតកូនប៉ុន្មានក៏បានដែរ»។

ដោយឡែកគ្រូនៅសាលារុនតាឯកមានចំនួន ២១នាក់ មានក្របខណ្ឌ១១នាក់ និងគ្រូកិច្ចសន្យា១០នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចឱ្យគ្រូកិច្ចសន្យាទាំង ១០នាក់នេះចូលក្នុងក្របខណ្ឌតែម្តង ដើម្បីឱ្យបាននៅបន្តបង្រៀននៅសាលាបឋមរុនតាឯកនេះ បានកាន់តែយូរអង្វែងថែមទៀត និងបានណែនាំឱ្យអគ្គិសនីកម្ពុជា តចូលសាលាបឋម និងវិទ្យាល័យ រុនតាឯក ដោយឥតគិតថ្លៃ។

ដោយឡែកសម្រាប់សាលាបឋមសិក្សា ជលាធំ ក្នុងឃុំរុកតាឯក ខ្វះខាតអគារសិក្សា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចជួយពង្រីកដីបន្ថែម និងជូនអគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ និងបានផ្តល់ជូនគ្រូឱ្យចូលក្របខណ្ឌតែម្តងចំនួន ១៤នាក់ថែមទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *