ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី សរុបចំនួន ១,៦៩៣ នាក់ នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រី្ត រដ្ឋមន្រី្កក្រសួងមហាផ្ទៃ នៅសាកលវិទ្យាល័យជាតិ ជា ស៊ីមកំចាយមារ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ៕