កំពង់ឆ្នាំង ÷ ថ្លែងងចេញពីខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២២ខែវិច្ឆិការ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ថា “មានផ្លូវគឺមានសង្ឃឹម! បងប្អូនប្រជាពលរដ្ឋយើងនឹងមានជម្រើសកាន់តែច្រើន” ហើយថ្ងៃនេះគឺគម្រប់ ៣ ខែនៃការចាប់កំណើតរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ ដែលសភាបានអនុម័តគាំទ្រជាផ្លូវ ការឲ្យរាជរដ្ឋាភិបាលលេចចេញជារូបរាងឡើង។
នាយករដ្ឋុមន្ត្រីកម្ពុជា សម្តេចធិបតី បន្តថា បានថ្លែងបញ្ជាក់ផងដែរថា ថ្ងៃនេះជានិមិត្តរូបនៃការបន្តកិច្ចការនៅលើគន្លងដែលមានស្រាប់ ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលដែលបានបន្សល់ទុកពីសម័យមុន ហើយក៏ជានិមិត្តរូបនៃការបន្តនូវទំនាក់ទំនង ជាមួយប្រទេសជាមិត្តហើយជាការបន្តនូវអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៦ បានធ្វើ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានប្រកាសភ្ជាប់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣នេះ ហើយយើងត្រូវបន្តបន្ថែមទៀត។
សម្តេចធិបតីបានថ្លែងបែបនេះនៅព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះគ្រាដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង។ ជាមួយនោះ ក៏មានការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ ហើយការបើក
សម្ភោធនេះក៍ជាខួប៩០ថ្ងៃនៃការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតីផងដែរ៕