ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាជាប្រចាំ ដើម្បីរំលឹកដល់គុណបុព្វបុរសខ្មែរ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទពង្សាវតាខ្មែរដោយផ្ទាល់រួមគ្នា ដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត ទៅក្នុងក្រអៅដួងចិត្ដកុលបុត្រ កុលធីតាខ្មែរគ្រប់ៗរូប។

គួរបញ្ជាក់ថា ជារៀងរាល់សប្តាហ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំការគោរពទង់ជាតិចំនួន ២លើក ពោលគឺពេលព្រឹកថ្ងៃច័ន្ទ និងពេលល្ងាចថ្ងៃសុក្រ៕

ថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

#MLVT #HENGSour

Leave a Reply

Your email address will not be published. Required fields are marked *