ស្វាយរៀង ៖ អជ្ញាធរស្រុកស្វាយជ្រំ ចុះផ្អាកសកម្មភាពក្រុមរថយន្ដដឹកដីរបស់លោក លី ក្រោយពិនិត្យឃើញថា បានរំលោភលើកិច្ចសន្យា !ស្វាយរៀង ៖ អាជ្ញាធរស្រុកស្វាយជ្រំ បានចុះផ្អាកសកម្មភាពក្រុមរថយន្ដដឹកដីមួយកន្លែងត្រូវបានគេស្គាល់ថាម្ចាស់គ្រឿងចក្រមានឈ្មោះ លី ដែលកាយរណ្ដៅដីចាស់ ជ្រៅហើយមិនគោរពតាមកិច្ចសន្យារបស់អជ្ញាធរស្រុក កាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សកម្មភាពចុះផ្អាកក្រុមរថយន្តដឹកដីនោះដឹកនាំដោយលោកស្រី ជុំ ម៉ៅលក្ខិណា អភិបាលរងស្រុកស្វាយជ្រំ តំណាងលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានដឹកនាំមន្ត្រីជំនាញសាលាស្រុក កម្លាំងសមត្ថកិច្ច និង អាជ្ញាធរភូមិ ឃុំ ផងដែរ។
បើតាមលោកលោកស្រី ជុំ ម៉ៅលក្ខិណា អភិបាលរងស្រុកស្វាយជ្រំ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះផ្តល់ដំណឹងមកឲ្យសាលាស្រុកថាក្រុមគ្រឿងចក្របានកាយរណ្ដៅចាស់ ហើយជ្រៅ លើសពីកិច្ចសន្យា។ លោកហែម សារិទ្ធ អភិបាលស្រុក បានណែនាំឱ្យលោកស្រី ដឹកនាំមន្ត្រីជំនាញរបស់សាលាស្រុក កម្លាំងសមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យជាក់ស្តែងឃើញថា រណ្ដៅនៅទីតាំងនេះក្រុមម្ចាស់គ្រឿងចក្របានកាយយកដីមានជម្រៅជ្រៅដោយខុសនិងកិច្ចសន្យារបស់រដ្ឋបាលស្រុក លោកស្រីបានផ្អាកសកម្មភាពគ្រឿងចក្រកាយដីនេះជាបណ្តោះអាសន្នតែម្ដង។
អាជ្ញាធរស្រុកសម្រេចផ្អាកការងារការកាយដីបណ្តោះអាសន្ន ដោយរង់ចាំឲ្យម្ចាស់គ្រឿងចក្រសុំច្បាប់ឲ្យបានត្រឹមត្រូវសិន ទើបអាចអនុញ្ញាតឲ្យបន្តសកម្មភាពទៀត។ បើម្ចាស់គ្រឿងចក្រលោក លី មិនព្រមសុំច្បាប់ឲ្យបានត្រឹមត្រូវ និងមិនមានឯកសារស្របច្បាបនោះទេ រដ្ឋបាលស្រុក នឹងមានវិធានការតាមច្បាប់ ។
លោកស្រីអភិបាលរងស្រុក បានបញ្ជាក់ថា នាពេលចុះផ្អាកនោះ គឺមិនមានការដកហូតសម្ភារ: ឬ គ្រឿងចក្រនោះទេពោលគឺផ្អាក់ជាបណ្តោះអាសន្នសិន ហើយឱ្យម្ចាស់គ្រឿងចក្រយកឯកសារពាក់ព័ន្ធចូលទៅសាលាស្រុកស្វាយជ្រំដើម្បីពិនិត្យជាក់ស្តែង ៕