ខេត្តព្រៃវែង៖ ក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានយកឈ្នះ ក្លិបបាល់ទះ សេកុងខេត្តស្ទឹងត្រែង ដោយលទ្ធផល ៣ សិត ទល់នឹង ១ សិត (២៥-១៧, ១៦-២៥, ២៥-១៨, ២៥-១៦) ក្នុងវគ្គជម្រុះពូល A នៃកម្មវិធីប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។
គួររំលឹកថា ក្រោយការប្រកួតយ៉ាងស្វិតស្វាញកាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបរាជ័យក្នុងជំនួបជាមួយក្លិបបាល់ទះ លោកតាឌីខេត្តព្រះវិហារ ក្នុងលទ្ធផល ៣ សិត ទល់នឹង ២ សិត មុនមកប៉ះជាមួយក្លិបបាល់ទះ សេកុងខេត្តស្ទឹងត្រែង កាលពីព្រឹកមិញនេះ ។
ក្រុមកីឡាករបាល់ទះ នៃក្លិបស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កំពុងត្រៀមខ្លួនសម្រាប់ជំនួបជាមួយក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។ សូមរង់ចាំទស្សនាថាតើ ខេត្តព្រៃវែង ឬក៏ ខេត្តកណ្ដាល ជាអ្នកដណ្ដើមបានជ័យជំនះ នៃការប្រកួតនាពេលខាងមុខនេះ ៕