ភ្នំពេញ ៖ នាយឧត្តមសេនីយ៍នាយករដ្ឋ មន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យកងទ័ពទាំងអស់ ថា ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ ដើម្បីទប់ស្កាត់ករណីភេរវកម្ម ព្រោះអត់មានអ្នកណាទាយដឹងថា «ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ» សម្ដេចធិបតីបញ្ជាកើថា ថានាពេលកន្លងទៅ កងទ័ពបានទប់ស្កាត់ករណីភេរវកម្មជាច្រើនករណី ដូច្នេះកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈផងដែរ។
សម្តេចធិបតីថ្លែងបែបនេះ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះនៅបញ្ជាការដ្ឋានកងពលកងទ័ពពិសេស ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី បានគូសបញ្ជាក់ថា ៖ «ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដែលអាចកើតមានឡើង ហើយកិច្ចការងារនេះ ជាការងារសំខាន់ យើងសង្ឃឹមថា វាមិនកើត តែយើងត្រៀមលក្ខណៈ ប្រសិនវាកើត អត់មាននរណាទាយបានថា ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ ហើយយើងក៏ធ្លាប់មានករណីជាច្រើន ដែលយើងអាចទប់ស្កាត់ និងអាចបង្ការបាន នៅពេលភេរវករ ក្នុងការវាយប្រហារនៅលើទឹកដីរបស់យើង» ។
សម្ដេចធិបតី ក៏បានណែនាំកងទ័ពត្រូវត្រៀមលក្ខណៈ ការពារនៅតំបន់មួយចំនួន ដូចជានៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលមានវត្តមាន នូវភ្ញៀវទេចណ៍ជាច្រើន ព្រោះថា ការគំរាមគំហែង បែបមិនប្រព្រៃណីនេះ គឺជាឆ្លងព្រំដែន ។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ជនជាតិមួយ ជាមុខសញ្ញា អាចរងការវាយប្រហាល នៅលើប្រទេសផ្សេងៗ រួមទាំងកម្ពុជា ដូច្នេះត្រូវត្រៀមលក្ខណៈគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាក់ស្ដែងបញ្ហាកើតឡើងទាក់ទងទៅនឹងការប្រឆាំងភេរកម្ម ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នឹងក្លាយទៅជាឧទាហរណ៍មួយចំនួន នៃសមរភូមិបែបថ្មី នៅក្នុងសតវត្ស ទី២១នេះ ។ ការកើនឡើង នៃបញ្ហាទាំងនេះ សក្ខីភាព នៃភាពចាំបាច់ នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបានឆាប់រហ័ស និងទាន់វេលា ៕