នាថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម អ៊ុយ សំអាត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន៥៥២ គ្រួសារ (កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ) ស្ថិតក្នុងភូមិសាស្ត្រ ស្រុកគងពិសី និង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
សម្ភារៈដែលសាខាបានផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖អង្ករ ២៥គីឡូ,មី ១កេស,ត្រីខ ១យួរ,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ ឃីតមួយ និងថវិកា ២ម៉ឺនរៀល។
ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូលសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ។ សូមជូនពរសម្ដេចទាំងទ្វេរ សូមសម្ដេចមានសុខភាពល្អបរិបូណ៌ កាយពលមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គលជានិច្ចនិរន្ត។