ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអបអរសាទរខួបទី ៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩១។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវដំណឹងដ៏រីករាយជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្នុងឱកាសដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍន៍ផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» ពីវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស (ITE) ដ៏ល្បីរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣កន្លងមក៕
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣
#MLVT #HENGSour