ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅស្រី បានអញ្ជើញថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា កាន់បិណ្ឌវេនទី១៣ ក្នុងពុទ្ធសីមាវត្តទេព្យរង្សី

កណ្តាល៖ រសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅស្រី បានអញ្ជើញថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា កាន់បិណ្ឌវេនទី១៣ ក្នុងពុទ្ធសីមាវត្តទេព្យរង្សី ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដោយយមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង លោកស្នងការ ស្នងការរង នាយ នាយរងការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថទាំង២៥ រាជធានី-ខេត្ត និងពុទ្ធបរិសត្វចំណុះជើងវត្តផងដែរ ដើម្បីឧទិ្ទសដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានដែលទទួលមរណៈកាល ដើម្បីទទួលផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *