សម្តេចអិបតី ហ៊ុន ម៉ាណែត ទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់មាតុប្រទេសវិញ នារសៀលថ្ងៃសៅរ៍ ទី៣០ កញ្ញា ២០២៣ ។
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងត្រឡប់មកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅប៉េកាំង រយៈពេល១ខែកន្លងមក។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង៕