សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់ សហរដ្ឋអាមេរិក ដោយសុវត្ថិភាព

នៅម៉ោង 7.10pm ល្ងាចថ្ងៃទី២១ កញ្ញា ២០២៣ (ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង 6.10am ព្រឹក ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣(ម៉ោងនៅរាជធានីភ្នំពេញ)  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ពីសំណាក់ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *