សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា(CJDS) បើកវគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មាន លើកទី៣ ចំនួន៤៥០នាក់…

(ភ្នំពេញនាព្រឹកថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៣ សមាគមន៍អភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាល ដល់សិក្ខាកាម

អ្នកសារព័ត៌មានលើកទី៣ នៅក្នុងអគាររាជបណ្ឌិតសភា។  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ផុស សុវណ្ណ  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតស្សន៍ ក្រសួងព័ត៌មាន

តាមរយៈសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា(CJDS) ក្នុងកម្មវិធី វគ្គបណ្ដុះបណ្តល ដែលមានរយៈពេលពីរថ្ងៃ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មាន  បានមានប្រសាសន៍ឡើងថា នេះជាលើកទី៣ ហើយវគ្គបណ្ដុះបណ្ដាល របស់សមាគម(CJDS) តែងតែបានគិតគូរ ដល់បងប្អូនអ្នកសារព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។

ក្នុងវគ្គបណ្ដុះបណ្ដាលនោះ មានសិក្ខាកាមចូលរួមប្រមាណជា ៤៥០នាក់ ដែលបាទទទួលបានចំណេះដឹង  ផែនកាមូលដ្ឋាននៃការគ្រប់គ្រង ស្ថាប័នអង្គភាពសារព័ត៌មាន  និងសមាជិករបស់អង្គភាព ព្រមទាំងការគ្រប់គ្រង facebook  Page ,websiteជាដើម ។ល។

នៅក្នុងការបើកវគ្គបណ្ដុះបណ្ដាលផងដែរ ឯកឧត្តមបណ្ឌិត ផុស សុវណ្ណ  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតស្សន៏  បានផ្តាំផ្ញើដល់សិក្ខាកាមទាំង៤៥០នាក់ ប្រកដោយអត្ថន័យខ្លឹមសារថា«សូមធ្វើព័ត៌មានអោយក្លាយទៅជាចំណេះដឹង» សូមអ្នកសារព័ត៌មាន ធ្វើព័ត៌មានត្រូវយល់ ភ្លើង ទឹកខ្យល់ ដី  ហើយអ្នកសារព័ត៌មានត្រូវតែមានក្រមសិលធ៌ធ្វើព័ត៌មានណាមួយកុំអោយមានផលប៉ះពាល់ដល់សង្គម់ជាតិជាដើម

Leave a Reply

Your email address will not be published. Required fields are marked *