រឿងធំហើយប្រធានមន្ទីរកសិកម្មខេត្តកោះកុង មានអំពើពុករលួយខ្លាំងណាស់

ខេត្តកោះកុង  ៖ ក្រោយពីផ្ទុះធ្លាយរឿងអាស្រូវរបស់ប្រធានមន្ទីកសិកម្ម នឹង មន្ត្រីជំនាញជលផលនៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត កោះកុង ពាក់ព័ន្ធនឹងអំពើស៊ីសំណូកសូកប៉ាន់ពីបទ ល្មើសនេសាទខុសច្បាប់នោះរួចមក លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ ត្រូវបានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង ដកឲ្យមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលកោះកុង ជាបណ្ដោះអាសន្ន។

 ចំណែកលោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង ក៏ត្រូវបានផ្អាកតួនាទី និង ភារកិច្ចជាបណ្ដោះអាសន្នដែពីប្រភពបានឲ្យដឹងទៀតថា លោក ឌិត ឌីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចាត់តាំងមន្រ្ដីជំនាញជាន់ខ្ពស់ជាច្រើនរូបដឹកនាំដោយ លោក គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ចុះមកធ្វើអធិការកិច្ច បើកការស៊ើបអង្កេតទៅលើ លោកអ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង និង លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរជុំវិញ ករណីឃុបឃិតទទួលសំណូក សូកប៉ាន់ កិបកេងថវិកា ជាតិជាច្រើនលានរៀល ពីឈ្មួញរកស៊ី #ខ្យងស និងការប្រើ #ប្រាស់ឧបករណ៍ នេសាទខុសច្បាប់តាមច្រកសមុទ្រថ្មស ក្នុងស្រុកស្រែអំបិល និង ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រោយការស៊ើបអង្កេតពីថ្ងៃទី០១ ខែកញ្ញាមកនេះ លោក រដ្ឋមន្ត្រី បានសម្រេចដកលោក អ៊ី ម៉េងលាង ចេញ ពីប្រធានមន្ទីរកសិកម្មខេត្តកោះកុង ស្របពេលដែល លោក ..ប្រធានមន្ទីរ…សម្រេចដក..លោកព្រំ សុវណ្ណា ឱ្យមកនៅខណ្ឌរដ្ឋបាលជលផល..លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុងនិង លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ បែកធ្លាយក្រដាសវេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដា ជាច្រើនសន្លឹក ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងដឹកជញ្ជូនខ្យង.ស ទៅលក់នៅប្រទេសវៀតណាម គ្មានលិខិតអនុញ្ញាតិពីក្រសួងកសិកម្ម ជាច្រើនលានរៀលជាថ្នូរបិទភ្នែក ខ្ទប់ត្រចៀក ធ្វើមិនដឹងមិនលឺ ដោយគ្មានវិធានការបង្ក្រាប ធ្វើឲ្យហិនហោចដល់ធនធានធម្មជាតិមច្ឆាសមុទ្រ ពិសេសនៅបូទុមសាគរចំពោការបែកធ្លាយវេរលុយតាមធនាគារវីង និងតាមអេស៊ីលីដា ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើស ច្បាប់ និងដឹកជញ្ជូនខ្យង.ស ទៅលក់នៅប្រទេសវៀត ណាម គ្មានលិខិតអនុញ្ញាតិពីក្រសួងកសិកម្ម ជាច្រើនសន្លឹកវេរទៅឲ្យមន្ត្រីជលផលបូទុមសាគរ និងប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់នោះ មានចំនួន២៦សន្លឹកដែលមានលុយចាប់ពី៥០ម៉ឺនរៀល រហូតដល់៤លានរៀល នេះមិនរាប់បញ្ចូលការពិន័យអន្ដរកាលលើការចាប់រថយន្ដដឹកជញ្ជន ខ្យងស និង ការចាប់ទូកនេសាទអូសខ្យង.ស នោះទេថ្មីៗនេះដែរបែកធ្លាយសម្លេងអ្នករកស៊ីខ្យង.ស ឈ្មោះដាំ និងសម្លេងមន្ត្រីជលផលបូទុមសាគរទារលុយសំណូកពុករលួយ ពីមេឈ្មួញប្រើប្រាស់ឧបករណ៍នេសាទល្មើស ច្បាប់អូសខ្យង.ស យកទៅលក់នៅប្រទេសវៀតណាម ឈ្មោះ ជីវ័ន្ដ ថែមទៀតផងបញ្ហានៅត្រង់ថាតើអំពើពុករលួយដែលរកឃើញនេះត្រូវបញ្ចប់ត្រឹមការដកដំណែងលោកប្រធានមន្ទីរនិងលោក នាយផ្នែកនោះឬយ៉ាងណា? 

ឬមួយត្រូវយកគាត់ទាំងពីរនាក់ឲ្យមកឡើងធំនៅក្រសួងកសិកម្មប្រសិនបើគ្មានវិធានការច្បាប់ផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរទេពួកមន្ត្រីក្រោយៗទៀតនឹងបន្តប្រព្រឹត្តអំពើពុករលួយថែមទៀតជាក់ជាមិនខាន។

Leave a Reply

Your email address will not be published. Required fields are marked *