ក្រុងបានលុង ពោពេញដោយ ល្បែងស៊ីសង គ្រប់ច្រកល្ហកតែសមត្ថកិច្ចហាក់ដូចជាមើលមិនឃើញសោះ

រតនគីរី:     សព្វថ្ងៃនេះគេសង្កេតឃើញមានទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំងប្រជាពលរដ្ឋ និង មន្ត្រីរាជការបានស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញជួយបង្ក្រាបឲ្យមានប្រសិទ្ធផង។ 

ប៉ុន្តែអាជ្ញាធរក្រុងបានលុងហាក់ដូចជាមិនមានសមត្ថភាពបង្ក្រាបទាល់តែសោះផ្ទុយទៅវិញអាជ្ញាធរក្រុងបែរជាបញ្ជាឲ្យថ្នាក់ក្រោមបង្ក្រាបទៅវិញ។ តើថ្នាក់ក្រោមណាដែលជាអ្នកមានសិទ្ធិបង្ក្រាបល្បែងស៊ីសងនោះទីតាំងល្បែងស៊ីសងទាំងនេះត្រូវបានប្រជាពលរដ្ឋមើល ឃើញថាមិនមែនជាការលំបាកក្នុងការបង្ក្រាបនោះទេ។

ប៉ុន្តែអាជ្ញាធរក្រុងមិនមានឆន្ទៈក្នុងការបង្ក្រាបហើយម្យ៉ាងទៀតប្រភពខ្លះខ្សឹបខ្សៀវថាតើនរណាសុខចិត្តទៅវ៉ៃបំបែកឆ្នាំងបាយខ្លួនឯងនោះ។ ដូច្នេះរួមផ្សំជាមួយនឹងខ្នងបង្អែករបស់ថៅកែល្បែងនិងផលប្រយោជន៍របស់អាជ្ញាធរមានសមត្ថកិច្ចទៀតផងនោះទើបធ្វើឲ្យបញ្ហានៃការបង្ក្រាបល្បែងស៊ីសងនៅក្នុងក្រុងបានលុង មិនទទួលបានផល។ 

ប្រជាពលរដ្ឋនិយាយថាអ្វីៗអាស្រ័យទៅលើឆន្ទៈរបស់ថ្នាក់ដឹកនាំតែប៉ុណ្ណោះនរណាក៏ដឹងដែរថា ល្បែងស៊ីសងគ្រប់ប្រភេទរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា ៖ ឆ្នោតយួន, ភ្នាលបាល់ទាត់,  ឡូតូ,  យូគី,  អាប៉ោង  ,មាន់ជល់  តាមទូរទស្សន៍អនឡាញប្រមាណជាង១០០កន្លែង ដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេគុយទាវ,  កន្លែងលក់ចាបហ៊ួយ,  តារាងបាល់,ក្បែរសាលារៀន, ក្បែរមន្ទីរពេទ្យ, ក្បែរមន្ទីរអង្គភាពរដ្ឋមួយចំនួន ដែលបណ្តាឲ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ,ចោរលួច,ចោរឆក់ និងអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ ល្បែងស៊ីសងទាំងនេះវាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀនដែលវក់វ៉ីនឹងល្បែងមិនទាន់ចេះរកលុយ ខ្លះលួចទ្រព្យសម្បត្តិឪពុក– ម្តាយ,យកទូរស័ព្ទយកម៉ូតូទៅបញ្ចាំលេងល្បែង ខូច អនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈមកនេះក្រុងបានលុងដែលធ្លាប់មានសុខសុវត្ថិភាពល្អបែរជាមានក្រុមចោរឆក់,ចោរកម្មកើតឡើងជាច្រើនករណី។ ជា មួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសូមឲ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបដើម្បី សេចក្តីសុខ ជូនពួកគាត់ផង៕

រាយការណ៍:ជឿង ភីរុំ

Leave a Reply

Your email address will not be published. Required fields are marked *