ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសម្រួលចរាចរណ៍តាមសាលារៀន និងចំណុចដងផ្លូវសំខាន់ៗ ជូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ពិសេសសិស្សានុសិស្សងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ៕