ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ព័ត៌ មានបបឋមឲ្យដឹងថា មានរណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធន់ធំប្រភេទដឹងដីបានបុកកិនអ្នកម៉ូតូមួយគ្រឿងបណ្តាលឲ្យបែកក្បាលដ៍ស្លាប់ភ្លាមៗនៅកន្លែងកើរហេតុតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់នេះបានកើតឡើងនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ ភូមិត្នោយជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានបញ្ជាក់ថាហេតុការណ៍នេះបង្កឡើងដោយរថយន្តធន់ធំម៉ាកហ៊្វុយសូ(FUSO)ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពឹញ3A1877 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះបានគេចខ្លួនបាត់ បានបុកជាមួយម៉ូតូម៉ាកហុងដាទ្រីម ពាក់ស្លាកលេខភ្នំពេញ1G9796 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ខណះនេះសមត្ថកិច្ចចុះវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យនគរបាលចរាចរណ៍រងចាំដោះស្រាយតាមច្បាប់៕