នាព្រឹកថ្ងៃសៅរ៍ទី១៩ ខែសីហា ឆ្នាំ២០២៣សមាគមន អ្នកប្រឹក្សាយោបល់ គ្រឿងសម្អាងCCAនិងដៃគូកូរ៉េ GBC បានរៀបចំសិក្ខាសាលាពិសេសមួយស្តីពីផលិតផលគ្រឿងសម្អាងរបស់ប្រទេសកូរ៉េដែលធ្វេីឡេីងនៅ មជ្ឈមណ្ឌលវប្បធម៌ទេសចរណ៍និងពាណិជ្ជកម្ម ភ្នំពេញ-ឃ្យុងប៊ុក ជិតរង្វង់មូលសម្តេចព្រះសង្ឃរាជជួន ណាត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកា អាជីវករ ម្ចាស់ក្រុមហ៊ុន ជាច្រើននាក់នឹងជាពិសេសទៀតក៌មានវត្តមានតារាល្បីៗរបស់កូរ៉េអញ្ជេីញមកពីប្រទេសកូរ៉េចូលរួមផងដែរ
ដោយមាន វាសគ្មិនចូលរួមដូចជា៖
១.លោក គីម ដេយ៉ុន ទីប្រឹក្សាផ្នែកច្បាប់នៃប្រទេសកូរ៉េ ក្នុងនោះដែរលោកក៌បានមានមតិសំណេះសំណាលនឹងចំណាប់អារម្មណ៍ ដោយក្តីសប្បាយរីករាយ ចំពោះសិក្ខាសាលាមួយនេះផងដែរ ដោយបានកត់សំគាល់ថា នេះជាលេីកទីមួយនៃសិក្ខាសាលានេះបន្ទាប់ពីបានចុះអនុស្សារនៃការយល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការគ្រឿសំអាងកម្ពុជាកូរ៉េក្នុងក្របខ័ណ្ឌសមាគមគ្រឿងសំអាង នឹងលោកបានបន្ថែមទៀតថា សម័យនេះសារះសំខាន់មិនមែនជាលុយទេ គឺជាពត៌មាន។
២.លោក សេង វិច្ចិរ៉ា សមាជិកក្រុមប្រឹក្សាភិបាល តំណាងឱ្យលោកស្រី ភួង ដាវី ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគម CCA ដោយបានធ្វេីបទបង្ហាញពី គោលបំណង,ប្រវត្តិ,មេរៀននឹងសកម្មភាពកន្លងមករបស់សមាគមន ជាសេសទៀត សមាគមន៍នឹងត្រៀបរៀបចំវគ្គសិក្ខាសាលាជានបន្តបន្ទាប់ទៀត។
៣.លោក អុឹង ឆាយគ័ង ប្រធានសមាគមន CCA បានធ្វេីបទបង្ហាញពីគោលបំណងនឹងអត្ថប្រយ៉ោជនៃMOU រវាង សមាគមន៍ CCA
គឺជួយប្រឹក្សាយោបលដល់សមាជិកទាំងអស់ដូចជា
-ឯកសារត្រូវចុះបញ្ជី សម្រាប់ផលិតផលកូរ៉
-ឯកសារសម្រាប់ការនាំចូល
-ការស្មេីសុំ អាជ្ញាប័ណ្ណក្រុមហ៊ុនពីក្រសួងពាក់ព័ន្ធ(លាប.លេប.ចាក់)
នឹង GBCឃ្យូងប៊ុក ជា មជ្ឈមណ្ឌលសម្រាប់តាំងបង្ហាញ នៅបណ្ដុំផលិតផលផ្ទាល់ពីរោងចក្រប្រទេសកូរ៉េ។ជួយសម្របសម្រួលស្នើសុំ ឯកសារចាំបាច់ពីរោងចក្រ សម្រាប់ការនាំចូលផលិតផលពីប្រទេសកូរ៉េមកកម្ពុជា។
៤.Mr.Han Sungho ដែលជា CEO បានធ្វើបទបង្ហាញពីគ្រឿងសម្អាងម៉ាក់ល្បីៗការនាំចេញ ការថែរក្សាស្បែក នឹងបទពិសោធន៌កន្លងមកនៅ អាស៊ីអាគ្នេយ៍ ការផ្គត់ផ្គង់នៅកម្ពុជា ជាពិសេសផលិតផលដែលតារាល្បីៗប្រចាំប្រទេសកូរ៉េកំពុងប្រេីសព្វថ្ងៃ។
៥.លោកស្រី ចាន់ ណាវី ស្ថាបនិក ក្រុមហ៊ុនណាវីលី ខនសាលធីង ឯ.ក បាន ធ្វើបទបង្ហាញពី ជីវប្រវត្តិ ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ កាព្វកិ្ចសារពេីពន្ធ កាព្វកិច្ចក្រោយការចុះបញ្ជីអាជីវកម្ម បញ្ហា ទោសទណ្ឌ ដំណោះស្រាយ នឹងបទពិសោធនផ្សេងៗទៀត ពាក់ព័ន្ធជាមួយអាជីវកម្ម។
៦.លោក ទឹម សារឿន ដែលម្ចាស់ App Unisalon បានធ្វេី បទបង្ហាញជាពិសេស ពាក់ព័ន្ធជាមួយ app unisalon តាមបែប ឌីជីថល ស្របតាម បរិបទសង្គម សម័យថ្មី4.0 តាត់សក់តាមបែប ឌីជីថល។
ជាចុងបញ្ចប់នៃសិក្ខាសាលានេះលោក បណ្ឌិត តេង ប៊ុនថុន ទីប្រឹក្សាសមាគមន៍ CCA បានមានមតិសំណេះសំណាលផ្តោតទៅលេីចំនុចសំខាន់បួននៃសិក្ខាសាលា ច្បាប់ របៀបចុះបញ្ជី ពន្ធដា នឹង App Unisalon នឹងបានផ្តល់មតិសំខាន់ៗជាច្រេីនទៀតដល់សិក្ខាកាមនឹងអ្នកចូលរួមព្រមទាំងសំដែងនូវភាពសប្បាយរីករីយបំផុត ចំពោះ ភ្ងៀវនឹងម្ចាស់គ្រឿងសម្អាង តារាល្បី ដែលបានអញ្ជើញមកពីរ៉េផងដែរ។