ភ្នំពេញ ៖ ភរិយានាយ ពែកមី បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីនាង ទៅដាក់សេរ៉ូម ឱ្យសាច់ស្អាត នៅ”មជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty”ផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមការបង្ហោះសារតាមផេកហ្វេសប៊ុករបស់”នាយពែកមី” ថា ភរិយាខ្លួនបានចូលដាក់សេរ៉ូមឱ្យសាច់ស្អាត នៅ”មជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty”ត្រង់ចំណុចខាងលើ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២៣។
នាយពាក់មី បានបញ្ជាក់ថា ក្រោយពីដាក់សឺរ៉ូមរួច ប្រពន្ធគាត់បានធ្វើទុក្ខខ្លាំង ហើយភរិយារបស់លោកក៏ត្រូវបានបញ្ជូនមក សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។
ហើយបើគិតមកទល់និងពេលនេះភរិយារបស់លោក កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ រយៈពេល២ថ្ងៃមកហើយ។
ទន្ទឹមនិងនោះ នេះថ្ងៃទី០៣.សីហា ឆ្នាំ២០២៣ អាជ្ញាធរក៏បានចុះបិទ”មជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty”ត្រង់ចំណុចខាងលើជាបណ្ណោះអាសន្ន!។
ដោយផ្អែកថាៈ មិនមានច្បាប់អនុញ្ញាត និងកែសម្ផស្ស បណ្ដាលឱ្យភរិយាលោក ពែកមី ត្រូវសង្គ្រោះបន្ទាន់..! ។
នាយ ពាក់មី បានបង្ហោះភ្ជាប់រូបភាព ជាមួយសំណេរយ៉ាងក្ដុកក្ដួល នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «អាណិតកូន សួររកម្ដាយ តែក្នុងបន្ទប់ iCU កំពុងសង្គ្រោះបន្ទាន់ មិនអាចចូលបានទេ អរគុណក្រុមគ្រូពេទ្យកាល់ម៉ែត ដែលយកចិត្តទុកដាក់ព្យាបាលប្រពន្ធខ្ញុំ»។ តាមរយៈខ្លឹមសារនេះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជន សម្ដែងការអាណិតអាសូរដល់កូនរបស់ នាយ ពាក់មី ជាពន់ពេក ខណៈម្ដាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកអ្នកខ្លះទៀត ក៏បានជូនពរដល់ភរិយាតារាកំប្លែងល្បីឈ្មោះរូបនេះ ឲ្យឆាប់ជាសះស្បើយផងដែរ។
លោក ពែកមី បានបង្ហោះលើផេកផ្លូវរបស់គាត់ថា (ខ្ញុំមិនទាន់ផុសអីទេ ទុកអោយសមត្តកិច្ច លោកធ្វេីការសិន ។
ក្រោយមកលោកបង្ហោះថា, ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU ២ថ្ងៃហេីយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់សរ នៅមជ្ឈមណ្ឌលកែសម្ភស្ស S88 Beauty កាលពីថ្ងៃពុធ ទី២ សីហា វេលា ម៉ោង១រសៀល។ តេីម្ចាស់ S88 Beauty ទាំង១៣សាខា ជានណា? ។
លោក ពែកមី បន្តថា, ស្គាល់មុខ ម្ចាស់ហាងហេីយ កុំគេចវេស មកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម! ។
ករណីនេះសូមមិត្តនារីៗ ដែលចង់បានសាច់ស្អាត! មានការប្រុងប្រយ័ត្នខ្ពស់!
ចំពោះការកែសម្ផស្ស ឬដាក់សេរ៉ូមឱ្យសាច់ស្អាត.ក្រែងជួបគ្រោះថ្នាក់ជាយថាហេតុ ។
ដែលបណ្ដាលមកពីកត្តាៈ សុខភាព.ក្នុងថ្នាំ ឬបច្ចេកទេស គ្លីនិកកែសម្ផស្ស ជាដើម។ល។..!៕