បាត់ដំបង ៖ សំឡេងស្រែកយំលាន់លឺឡើងទ្រហឹង លាយឡំសម្រែកជួយកូនខ្ញុំផងៗដោយស្ត្រីម្នាក់បង្កឲកយមានការណ៍ភ្ញាក់ផ្អើល ខណ:កូនប្រុសស្រីតូចៗ២នាក់របស់គាត់លង់ទឹកអណ្តូងជីក្បែរផ្ទះបណ្តាលឲ្យយស្លាប់ម្នាក់ ជួយសង្គ្រោះទាន់ម្នាក់ ។
ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២ និង៣០នាទី ថ្ងៃត្រង់ ស្ថិតនៅចំណុចក្រុមទី០៦ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមសមត្ថកិច្ចមូលដ្ឋានខាងលើបានបញ្ជាក់ថា កុមារីលង់ទឹកស្លាប់ម្នាក់មានឈ្មោះ រ៉េត សាវីតា អាយុ២ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការបញ្ជាក់ពីម្តាយជនរងគ្រោះឈ្មោះ អិន សុរិន អាយុ២៣ឆ្នាំ បានបំភ្លឺថាថ្ងៃកើតហេតុ ខ្លួនកំពុងបោកខោអាវនៅខាងក្រោយផ្ទះកូនទាំងពីរនៅលេងក្បែរខ្លួន បន្ទាប់ពីបោកខោអាវរួចប្រហែល២០នាទី ស្រាប់តែបាត់កូនទាំងពីរនាក់បងប្អូនខ្លួនបានដើររកប្រទះឃើញកូនប្អូនលង់ទឹកស្លាប់ក្នុងអណ្ដូងជីកក្នុងអូរមុខផ្ទះ ចំណែកកូនបងនៅរស់បានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ទើបមករាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើកុមារីជនគ្រោះឈ្មោះ រ៉េត សាវីតា ពិតជាលង់ទឹកអណ្ដូងជីកស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕