ភ្នំពេញ៖ឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព ប្រធានផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភំ្នពេញ នៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនសេដ្ឋកិច្ច ជិតមួយម៉ឺននាក់ ចូលរួមក្នុងពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និង លោកជំទាវ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣