លោក ញ៉ាត សាម៉េតដឹកនាំក្រុមការងារចុះស្ដារប្រព័ន្ធលូក្នុងមូលដ្ឋាន !

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង ដោយបានការផ្តល់រថយន្តបូមលូចំនួន ២គ្រឿងពីសាលាខណ្ឌសែនសុខ បានដឹកនាំក្រុមការងារសង្កាត់ និង ភូមិដីថ្មី ចុះដោះស្រាយបូមស្តារប្រព័ន្ធលូស្ទះនៅចំណុចផ្លូវលេខ ០២ ក្រុមទី៤ ភូមិ ដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដើម្បីស្តាររំដោះទឹកក្នុងប្រព័ន្ធលូកុំឲ្យលិចផ្លូវ លំនៅដ្ឋាន នឹងក្លិនស្អុយដល់បងប្អូនប្រជាពលរដ្ឋ។

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានង្លែងថា ការស្តារប្រព័ន្ធលូ នៅក្នុងពេលនេះ អាជ្ញាធរនិងក្រុមការងារបានកាយភក់ សំរាម ដើម្បីបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង នឹងដោយការស្ទះប្រព័ន្ធលូនេះ។
ជាមួយគ្នានេះអាជ្ញាធរសង្កាត់គោកឃ្លាងដែលមានលោកញ៉ាត សាម៉េតចៅសង្កាត់គោកឃ្លាង បានអប់រំណែនាំបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជាប់ ប្រព័ន្ធប្រឡាយទឹកក៏ដូចជាប្រព័ន្ធលូបង្ហូរទឹក ត្រូវរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងចោលសំរាមពាសវាលពាក់កាលបណ្ដាលឲ្យសំរាមទាំងនោះហូរធ្លាក់ចូលលូ ធ្វើឲ្យស្ទះ ធ្វើឲ្យមានទឹកលិចនៅពេលមានភ្លៀងម្ដងៗ ដូច្នេះយើងត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ។
ប្រព័ន្ធលូនានាដែលជាច្រករំដោះទឹកពីគ្រប់តំបន់នៅក្នុងមូលដ្ឋានសង្កាត់គោកឃ្លាងនៅរដូវស្សានេះភូមិសាស្រ្ដសង្កាត់គោកឃ្លាង ក្នុងខណ្ឌសែនសុខ នឹងកាត់បន្ថយបានការលិចលង់ហើយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *