ខេត្តត្បូងឃ្មុំ៖ពេលវេលានៃថ្ងៃ ខែ បោះឆ្នោតជាតិកាន់តែជិតមកដល់ហើយ រីឯងល្បែងស៊ីសងនៅតាមឃុំ ស្រុក ខេត្ត ជាច្រើន ក៍កើតមានកាន់តែច្រើនផងដែរ ដោយអាជ្ញាធរនៅទីតាំងទាំងនោះហាក់មិនអើពើចុះបង្ក្រាបនោះឡើយ ឬមួយទីតាំងល្បែងទាំងនោះជាឆ្នាំបាយរបស់សមត្ថកិច្ចមូលដ្ឋាន ? ។
ជាក់ស្តែងនៅឯស្រុកពញាក្រែកឯណោះវិញប្រជាពលរដ្ឋជាច្រើន រួមទាំងមន្ត្រីរាជការផងដែរបានលើកឡើងមកប្រាប់អង្គភាពព័ត៌មានយើងយ៉ាងដូច្នេះថា { កាន់តែកៀកបោះឆ្នោត ល្បែងស៊ីសងខុសច្បាប់ក៍កាន់តែច្រើនសមត្ថកិច្ចមូលដ្ឋានរឹតតែសប្បាយយកលុយ ដាក់ហោរប៉ៅយ៉ាងរំុភើយ ដោយមិនខ្វល់ឡើយការបង្ក្រាប } ។
ប្រភពខាងលើបញ្ជាក់ថា ទីតាំង ល្បែងសុីសងជល់មាន់តាមអនឡាញ បេីកលេងយ៉ាងរំភើយ អាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានទំនងជា ភ្លេចបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ហេីយ មេីលទៅ បានជាមិនចុះបង្ក្រាប ដែលមានទីតាំងភូមិ ស្ទឹង ឃុំ កោងកាង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ បាននឹងកំពុងបើកលេងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់បង្ក្រាបនៅឡើយ ដោយប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងមកលេងយ៉ាងច្រើនកុះករ ។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច ស្រុកពញាក្រែក ហាក់សំងំស្ងៀម មិនបង្ក្រាបទីតាំងបនល្បែងសុីសងប្រភេទអនឡាញ នៅមូលដ្ឋានរបស់ខ្លួនផ្គេីនទៅនិងបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ។
ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ថាញ់ សុខរ៉ាត អធិការនគរបាលស្រុកពញាក្រែក តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម) ដែរ តែលោកមិនទាន់ឆ្លើយតប ។ តែទោះជាយ៉ាងណាអង្គភាពរងចាំការបកស្រាយពីលោកអធីការរៀងរាល់ម៉ោងធ្វើការ។
មហាជនសង្ឃឹមនិងជឿជាក់ថា បើសិនជាអាជ្ញាធរមិនទទួលសំណូកពីម្ចាស់ល្បែងស៊ីសងទេនោះ អាជ្ញាធរនិងសមត្ថកិច្ច ស្រុកពញាក្រែក និងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យតាមបទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រី និងស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬភាគីពាក់ព័ន្ធណាមួយ នៅរៀងរាល់ម៉ោងធ្វើការ ៕