លោកញ៉ាត សាម៉េត ចុះវាស់ទំហំផ្លូវភូមិគោកឃ្លាង និងភូមិដីថ្មី ដើម្បីស្ថាបនា !

ភ្នំពេញ៖ព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានចូលរួមជាមួយមន្ត្រីលទ្ធកម្មសាលាខណ្ឌសែនសុខ ចុះវាស់វែង និងពិនិត្យបញ្ជាក់ពីទំហំផ្លូវ ប្រវែង ដែលស្ថិតនៅភូមិគោកឃ្លាង និងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ ដើម្បីស្ថាបនាក្នុងពេលដ៏ខ្លីខាងមុខនេះ ទុកជាចំណងដៃជូនពលរដ្ឋទាំងពីរភូមិខាងលើនេះ ។

គេសង្កេតឃើញថា សង្កាត់គោកឃ្លាង ជាសង្កាត់មួយក្នុងចំណោមសង្កាត់ជាច្រើនក្នុងខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានបោះសំឡេងល្បីរន្ទឺយ៉ាងខ្លាំងនៅក្នុងមជ្ឍដ្ឋានមន្ត្រីរាជការ អ្នកជំនួញធំៗនឹងមហាជន ពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលនឹកស្មានមិនដល់ ក្រោមការដឹកនាំរបស់លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង ។

សូមបញ្ជាក់ផងដែរថា លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង កាពីព្រឹកថ្ងៃ២៩ ខែមីនា  បានដឹកនាំក្រុមការងារសង្កាត់ និងភូមិគោកឃ្លាង ចុះដោះស្រាយបូមស្តារប្រព័ន្ធលូស្ទះនៅចំណុចក្រុមទី៩ ភូមិគោកឃ្លាង ក្រោយពីបានទទួលរថយន្តបូមលូពីរគ្រឿងពីរដ្ឋបាលខណ្ឌសែនសុខ ដើម្បីស្តាររំដោះទឹកក្នុងប្រព័ន្ធលូកុំឲ្យលិចផ្លូវ លំនៅដ្ឋាន នឹងក្លិនស្អុយដល់បងប្អូនប្រជាពលរដ្ឋ។

ការស្តារប្រព័ន្ធលូ នៅក្នុងពេលនេះ អាជ្ញាធរនិងក្រុមការងារបានកាយភក់ សំរាម ដើម្បីបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង នឹងដោយការស្ទះប្រព័ន្ធលូនេះ។

ជាមួយគ្នានេះអាជ្ញាធរសង្កាត់គោកឃ្លាងដែលមានលោកញ៉ាត សាម៉េតចៅសង្កាត់គោកឃ្លាង បានអប់រំណែនាំបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជាប់ ប្រព័ន្ធប្រឡាយទឹកក៏ដូចជាប្រព័ន្ធលូបង្ហូរទឹក ត្រូវរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងចោលសំរាមពាសវាលពាក់កាលបណ្ដាលឲ្យសំរាមទាំងនោះហូរធ្លាក់ចូលលូ ធ្វើឲ្យស្ទះ ធ្វើឲ្យមានទឹកលិចនៅពេលមានភ្លៀងម្ដងៗ ដូច្នេះយើងត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *