លោកស្នងការខេត្តកណ្តាល ជំរុញឱ្យកងកម្លាំងនគរបាលត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព បន្ថែមទៀត !!

(ខេត្តកណ្តាល) លោក​ឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០២២​នេះ បានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្ដិ​ជូន​មន្ត្រី​អធិការ​ដ្ឋាន​នគរបាល​ចំនួនពីស្រុក​នៃខេត្តកណ្តាលគឺ ស្រុកខ្សាច់កណ្ដាល​ និង​ស្រុក​មុខ​កំពូល​ ពិធីនេះប្រារព្ធធ្វើឡើង នៅ​សាលា​ស្រុក​ខ្សាច់​កណ្ដាល​។

នាឱកាសនេះ លោក​ឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​មានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងនគរបាលជ័យលាភីទាំងអស់ ត្រូវ​យកចិត្តទុកដាក់ខិតខំប្រឹងប្រែង, បន្តសកម្មភាពបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អសន្តិសុខ សុវត្ថិភាពការផ្តល់សេវាសាធារណៈជូនប្រជាបលរដ្ឋឲ្យបានឆាប់រហ័ស ដោយឥតលក្ខខណ្ឌ។

លោក​ឧត្ដមសេនីយ៍​ទោស្នងការនគបាលខេត្តកណ្តាល រូបនេះ បានថ្លែងបន្តទៀតថាកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព គ្មានអំពើលួច ឆក់ប្លន់ គ្មានការប្រើប្រាស់ជួញដូរគ្រឿងញៀន គ្មានក្មេងទំនើង សំដៅយ៉ាងណាធ្វើឲ្យភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពជួនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងរៀបចំកម្លាំងប្រចាំការនៅតាមអង្គភាព២៤ម៉ោងលើ២៤ម៉ោង សម្រាប់ចេញអន្តរាគមន៍ឲ្យបានទា​ន់ពេលវេលា និងធ្វើការចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន​ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់​ល្អនៅក្នុងមូលដ្ឋាន។

 

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្ដិ​ជូន​មន្ត្រី​អធិការ​ដ្ឋាន​នគរបាល​ ទាំងពីស្រុកខាងលើនេះសរុប១១១នាក់ រួមមាន៖ តែងតាំងមុខតំណែង នាយប៉ុស្តិ៍ រដ្ឋបាល ចំនួន១០នាក់, នាយរងប៉ុស្តិ៍ ចំនួន១៧នាក់, នាយផ្នែក ចំនួន០៨នាក់ និងនាយរងផ្នែក ចំនួន១៣នាក់។ និងបំពាក់ឋានន្ដរសក្ដិ ថ្នាក់អនុសេនីយ៍ឯក អនុសេនីយ៍ទោ អនុសេនីយ៍ត្រី នឹងព្រិន្ទបាលឯកផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *