(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យបានដឹងនាំក្រុមការងារមន្ត្រីសាលាខណ្ឌនិងសង្កាត់ជាច្រើនរូបចុះសួរសុខទុក្ខដល់ខ្នងផ្ទះនិងនាំយកថវិការអំណោយមួយចំនួនជូនដល់ប្រជាពលរដ្ឋមួយគ្រួសារបានជួបឧបទេវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្រ្តីជាម្តាយបាក់ជើងឯកូន.ឪពុករបួសស្រាល ដោយសារស្ថានភាពផ្លូវសើមហើយរអិលបែកភក់នៅលើផ្លូវ៣៧១កាលពីថ្ងៃប៉ុន្មានថ្ងៃមុន។
ការអញ្ជើញចុះសួរសុខទុក្ខខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមានអំណាយជាគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិការ១លានរៀលផងដែរ ។
គ្រួសារជនរងគ្រោះដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូរួមមាន៖ ប្តីឈ្មោះ មាស ម៉ឺន អាយុ៣៤ឆ្នាំមុខរបរជាងសំណង់រងរបួសស្រាល។
ប្រពន្ធឈ្មោះ ទិត្យ ចិន្តា អាយុ៣៤ឆ្នាំមុខរបរកម្មការនីរោងចក្រ របួសបាក់ជើងខាងស្តាំនិងកូនតូចឈ្មោះ សាមី ធីតា អាយុ៣ឆ្នាំរបួសរលាត់មុខស្រាល។
សូមរំលឹកថា៖ ជនរងគ្រោះបានជួបគ្រោះថ្នាក់ដួលម៉ូតូកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពួកគេជិះម៉ូតូ១គ្រឿងគ្នា៣នាក់ប្តីប្រពន្ធកូនចេញពីផ្ទះដើម្បីទៅធ្វើការស្រាប់តែដល់កន្លែងកើតហេតុចំណុងផ្លូវ៣៧១មានស្ថានភាពបែកភក់រអិសក៏បណ្តាលអោយដួលនិងរងរបួសតែម្តង។ក្រៅពីនេះក៏មានសិស្សសាលារួមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀតបានរអិសដួលនៅលើផ្លូវនោះតែពុំរងរបួសធ្ងន់ធ្ងរអ្វីនោះឡើយ ៕