អគ្គិភ័យឆាបឆេះរថយន្តដឹកសាំងពេលកំពុងបូបប្រេងដាក់ក្នុងស្ថានីយ៍ប្រេងយីហោ​ LIM LO​N​G ទាំងកណ្តាល​យប់​ដែលមានប្រេង..26,000លីត្រ!

កំពង់ស្ពឺ : នាវេលាម៉ោង ០២និង ៣០នាទី​យប់ថ្ងៃទី៣១​ ចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ក្នុងស្ថានីយ​ប្រេងឥន្ធ​នៈ​យីហោ​ LIM LO​N​G ម្ចាស់ឈ្មោះ ង៉ុយ ហៀង បានបង្កជាអគ្គិភ័យឆាបឆេះបណ្ដាលមកពីរថយន្តដឹកប្រេងឥន្ធនៈ​មួយគ្រឿង​ ម៉ាកហ៊ីយ៉ិនដាយ ពណ៌ក្រហម-ស ស្លាកលេខព្រះសីហនុ 3A-​5920 ដឹកសាំង ចំណុះ 26000 លីត្រ មក​ដាក់នៅក្នុងស្ថានីយ៍ខាងលេី ។

តាមការបញ្ជាក់​ពី​ក្រុមកម្មករថា​ ពេលកំពុងបូមប្រេងចេញពីរថយន្ដចូលក្នុងពោងស្ដុកប្រេងចៃដន្យឆ្លង​ចរន្ត​អគ្គិសនី​ចេញពីម៉ាសុីនបូបផ្ទុះបែកផ្កាភ្លេីងឆាប​ឆេះតែម្ដង​ ឆេះចាប់ផ្ដេីមពីទុយោប្រេងរហូតដល់រថយន្ដប្រេងផ្នែក​ខាងក្រោយនឹងផ្ទុះកង់ចំនួនបួនគ្រាប់..។

ប្រតិបត្តិ​ការ​ជួយអន្ដរាគមន៍​ពន្លត់​រថយន្តដឹកសាំងប្រេី​អស់លទ្ធភាព​កំលាំង​សរុប​មធ្យោបាយ​សរុប​ទទួល​បាន​ជោគជ័យ​ “ការទទួលបានព័ត៌មាន​រហ័​ស​ មានកំលាំង​បំពេញ​កាតព្វកិច្ច​ល្អ​ “​ពន្លត់ទប់ស្កាត់មិនអោយឆ្លងរាលដាលទៅទីតាំងផ្សេង​ ករ​ណី​ខាងលេី​មិនបណ្ដាលអោយរងគ្រោះដល់អាយុជីវិតមនុស្សឡេីយ។

ក្នុងនេះសមត្ថកិច្ចអន្ដរាគមន៍​ ​ប្រើប្រា​ស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ០៤​ គ្រឿង រថយន្តរបស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១​ គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ០១គ្រឿង រថយន្តរបស់អ​ធិការដ្ឋាននគរបាលក្រុងច្បារមន ០១គ្រឿង៕

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *