គម្រោងផ្លូវជនបទក្នុងស្រុកព្រះរំកិលខេត្តស្ទឹងត្រែងសម្រេចការសាងសង់បាន៧០ភាគរយហើយ

គម្រោងផ្លូវជនបទនឹងតភ្ជាប់ទៅកាន់សហគមន៍ព្រះរំកិល រហូតដល់ព្រំដែនឡាវ និងស្ថិតក្នុង​មូល​ដ្ឋាន​​ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានសម្រេចវឌ្ឍនភាពសាងសង់ ៧០ភាគរយហើយ ខណៈ​ផ្លូវនេះក៏ជាគោល​ដៅទេសចរណ៍ទាក់ទាញដ៏ល្បីល្បាញមួយរបស់ខេត្តផងដែរ។

បើតាមកា​របញ្ជាក់​នៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​កម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ គម្រោងផ្លូវជនបទនេះ នឹងតភ្ជាប់ទៅកាន់សហគមន៍​ព្រះរំកិ​ល រហូតដល់ព្រំដែនឡាវ និងស្ថិតក្នុង​មូល​ដ្ឋាន​​​​ស្រុក​បុរីអូរ​ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយក៏ជា​គោលដៅទេសចរណ៍ទាក់​ទាញដ៏ល្បីល្បាញមួយរបស់ខេត្ត ជាមួយនឹងអន្លង់ផ្សោតទឹកសាប​នៃទន្លេមេគង្គ ដែលជាថនិកសត្វក៏កម្រ ។

ផ្លូវនេះ បាន និងកំពុងសាងសង់ ដោយបែងចែកជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូ DBST និងផ្លូវ​បេតុង ដោយមានប្រវែងសរុប ៧៣១០ម៉ែត្រ ក្នុងគោលដៅលើកកម្ពស់គុណភាពផ្លូវ ក៏ដូចជាផ្តល់ភាព​ងាយ​ស្រួលដល់អ្នកទេសចរ ធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍ព្រះរំកិល ។

គូសរំលេចថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់​ការ​កសា​ង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ ដោយ​បន្ត​ជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានាបាននូវការប្រើប្រាស់យូរអង្វែង៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *