រដ្ឋាភិបាលបង្កើតក្រុងកំពង់សោមស្ថិតនៅក្នុងខេត្តព្រះសីហនុ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតក្រុងកំពង់​សោ​ម ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ក្រុងកំពង់សោមដែលទើបនឹងបង្កើតឡើងនេះ មានសង្កាត់​ចំនួន៥ គឺសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។ សង្កាត់ទាំង៥របស់ក្រុងកំពង់សោមនេះ គឺកាត់យកពីឃុំចំនួន៥របស់ស្រុកព្រៃនប់។

តាមរយៈអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ទីតាំងរដ្ឋបាលក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម។ ចំណែកការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង់រដ្ឋបាលក្រុងកំពង់សោម ត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងអនុក្រឹត្យលេខ​១៨២​ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។

ចំពោះក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំចំនួន៥ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោមមកជំនួស។ នេះបើតាមការបញ្ជាក់នៅក្នុងអនុក្រឹត្យរបស់​សម្តេច​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *