ទីបំផុតឧទ្ធម្ភាចក្រយោធាដែលបាត់ការទាក់ទងបានរកឃើញហើយក្រោយរុករកអស់ពេល១៧ថ្ងៃ

បេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនិងមនុស្ស២រូបដែលបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ត្រូវបានកងកម្លាំងចម្រុះរកឃើញហើយនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ ដោយគិតត្រឹមរសៀលថ្ងៃទី២៩ខែកក្កដា បេសកកម្មរុករកបានប្រើរយៈពេល១៧ថ្ងៃ។
ឧទ្ធម្ភាចក្រត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឧទ្ធម្ភាគចក្រខាងលើបានបាត់ការទាក់ទង កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលមានទិសដៅហ្វឹកហ្វឺនពីភ្នំពេញទៅថ្មដា ពីថ្មដាទៅពោធិ៍សាត់ និងពីពោធិ៍សាត់មកភ្នំពេញវិញ ហើយបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន៕

Leave a Reply

Your email address will not be published. Required fields are marked *