នាព្រឹកថ្ងៃអាទិត្យ ១១ កើត ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤
ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នឹងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នឹងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកអភិបាលក្រុង ស្រុកទាំង៩ចូលរួមជាសមាជិក ស ស យ ក ខេត្តកំពង់ស្ពឺ ព្រមទាំងសមាជិក សមាជិការគ្រប់បណ្តាខេត្តក្រុងទាំង៩សរុបប្រមាណ400នាក់ ។ដែលបានចូលរួមកម្មវិពីបូកសរុបការងារនិងក្រោយចប់កម្មវិធីក៌មានការហូបអាហារសាមគ្គីជួបជុំគ្នាដើម្បីរំលឹកអតីតកាលកំសត់កំរជាមួយគ្នាតាំងពីឆ្នាំដំបូងរហូតពេលនេះ។
ក្រោមអធិបតី ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ៕
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងមធ្យោបាយ សម្ភារៈ ក្នុងសកម្មភាពរបស់ ស.ស.យ.ក. នារយៈកាលកន្លងមក រហូតសម្រេចបានវឌ្ឍនភាពការងារជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ស.ស.យ.ក. គ្រប់រូបឱ្យបន្តពង្រឹងនិងពង្រីករចនាសម្ព័ន្ធក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាឱ្យកាន់តែទូលំទូលាយ ដើម្បីជាមូលដ្ឋានក្នុងការពង្រីកសកម្មភាព ជំរុញចក្ខុវិស័យ និងបេសកកម្មរបស់ ស.ស.យ.ក. ក្នុងបុព្វហេតុសង្គមជាតិ និងយុវជនកម្ពុជា។